របៀបកាត់បន្ថយស្នាមខ្មៅលើស្បែកមុខ

 



ជាទូទៅស្នាមខ្មៅៗនៅលើស្បែក-Dark spots/Pigmentation អាចកើតឡើងពីកត្តា ២យ៉ាង គឺ÷ 

១. កំដៅនិងកាំរស្មីព្រះអាទិត្យ ដែលធ្វើឱ្យការផលិតជាតិមេឡានីនរបស់ស្បែកមានការកើនឡើង

២. នៅសល់ក្រោយពីការឡើងមុនរួច ដែលជាការរលាកស្បែកពីខាងក្នុង។ 

 

    មូលហេតុទាំង២យ៉ាងនៃការកើតមាន Dark spots នៅលើស្បែកអាចលុបបំបាត់ទៅបានតាមរយៈការប្រើប្រាស់ផលិតផលថែស្បែកដូចខាងក្រោម÷  

១. ប្រើលេការពារកំដៅថ្ងៃឱ្យជាប់ជាប្រចាំ ដោយត្រូវជ្រើសរើសលេការពារកំដៅថ្ងៃណាដែលអាចការពារបានទាំងកាំរស្មី UVA និង UVB មានកម្រិត SPF ទាបបំផុតត្រឹម 30°។

 


 

២. ប្រើប្រាស់ផលិតផលដែលមានផ្ទុកជាតិ

  • វីតាមីន C និងវីតាមីន E 

  • រ៉េទីណុល 

  • អុីដ្រូគីណូន ( សម្រាប់អ្នកដែលមានស្បែកធម្មតា និងមិនកំពុងពពោះ) 

  • ប្រទាលកន្ទុយក្រពើ

  • ប្រេងចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ

  • មានផ្ទុក AHA ដូចជា អាស៊ីត Mandelic ឬ Kojic Acid ឬ Azelaic Acid ។ 



 

 

៣. ជម្រុះកោសិកាឱ្យបានទៀងទាត់ ដើម្បីកុំឱ្យរន្ធញើសរបស់ស្បែកស្ទះ នាំឱ្យមានការឡើងខ្លាញ់លើសកម្រិត ស្បែកស្ងួតនិងងាយឡើងមុនមិនងាយជា។ 



សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកក្នុងប្រអប់សាររបស់ Lucius Charm។ 


រក្សាសិទ្ធិគ្រប់យ៉ាងដោយ @Lucius Charm 


----------------------------------------


#darkspotstreatment #luciuscharm 

Comments