Skip to main content

Posts

Featured

របៀបកាត់បន្ថយស្នាមខ្មៅលើស្បែកមុខ

  ជាទូទៅស្នាមខ្មៅៗនៅលើស្បែក-Dark spots/Pigmentation អាចកើតឡើងពីកត្តា ២យ៉ាង គឺ÷  ១. កំដៅនិងកាំរស្មីព្រះអាទិត្យ ដែលធ្វើឱ្យការផលិតជាតិមេឡានីនរបស់ស្បែកមានការកើនឡើង ២. នៅសល់ក្រោយពីការឡើងមុនរួច ដែលជាការរលាកស្បែកពីខាងក្នុង។        មូលហេតុទាំង២យ៉ាងនៃការកើតមាន Dark spots នៅលើស្បែកអាចលុបបំបាត់ទៅបានតាមរយៈការប្រើប្រាស់ផលិតផលថែស្បែកដូចខាងក្រោម÷   ១. ប្រើលេការពារកំដៅថ្ងៃឱ្យជាប់ជាប្រចាំ ដោយត្រូវជ្រើសរើសលេការពារកំដៅថ្ងៃណាដែលអាចការពារបានទាំងកាំរស្មី UVA និង UVB មានកម្រិត SPF ទាបបំផុតត្រឹម 30°។     ២. ប្រើប្រាស់ផលិតផលដែលមានផ្ទុកជាតិ   • វីតាមីន C និងវីតាមីន E    • រ៉េទីណុល    • អុីដ្រូគីណូន ( សម្រាប់អ្នកដែលមានស្បែកធម្មតា និងមិនកំពុងពពោះ)    • ប្រទាលកន្ទុយក្រពើ   • ប្រេងចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ   • មានផ្ទុក AHA ដូចជា អាស៊ីត Mandelic ឬ Kojic Acid ឬ Azelaic Acid ។      ៣. ជម្រុះកោសិកាឱ្យបានទៀងទាត់ ដើម្បីកុំឱ្យរន្ធញើសរបស់ស្បែកស្ទះ នាំឱ្យមានការឡើងខ្លាញ់លើសកម្រិត ស្បែកស្ងួតនិងងាយឡើងមុនមិនងាយជា។...

Latest Posts

របៀបថែទាំស្បែកបែកសរសៃក្រហម